WELCOME TO MY DIARY… :D

រតនគិរី

ដំណើរ​កំសាន្ដ​លើក​ដំបូង​របស់​ខ្ញុំ ទៅ​កាន់​ខេត្ត​រតនគិរី បួន​យប់​ប្រាំ​ថ្ងៃ ពិត​មិន​សព្វ​កន្លែង​ឡើយ សម្រាប់​ដែន​ធម្មជាតិ​មួយ​នេះ ។ តែ​ទោះបី​កាយ​ឃ្លាត​មក​លឿន​ពេក​ក៏​ដោយ ក៏​ចិត្ត​នៅ​តែ​​ស្ថិត​ជាប់​ក្នុង​ទឹក​ដី​ដ៏​ផូរផង់​មួយ​នេះ​ដដែល ហើយ​តែង​តែ​ទទូច​ហៅ​ឱ្យ​ខ្ញុំ​វិល​​ទៅ​វិញ​​គ្រប់​ពេល ដើម្បី​រីករាយ​នឹង​ទី​កន្លែង​ដ៏​ស្រស់​ស្អាត​ដទៃ​ទៀត ។

រតនគិរី​ជាខេត្ត​មួយ ស្ថិត​​នៅ​​ភូមិ​ភាគ​​ឦសាន​​នៃ​​ប្រទេស​​កម្ពុជា ​មាន​ចម្ងាយ ​៥៨៨ គ.ម ពី​រាជធានី​​ភ្នំពេញ ។ ឋាន​មនោ​រម​​ដ៏​សុខ​សាន្ដ​​មួយ​នេះ​ សំបូរ​ទៅ​ដោយ​រតន​សម្បត្តិ​ធម្មជាតិ​ដ៏​ស្រស់​បំព្រង​គ្រប់​ទីកន្លែង ដែល​អាច​សណ្ដំ​ចិត្ត​ភ្ញៀវ​​ទេសចរ​មក​ពី​​គ្រប់​ទី​​កន្លែង​ឱ្យ​ទន់​ចិត្ត មិន​ចង់​ឃ្លាត​ទៅ​ឆ្ងាយ​សោះ​ឡើយ ។ ជ្រោះ​អូរ ជ្រលង​ភ្នំ ទឹក​ធ្លាក់ និង​បឹង​​ធម្មជាតិ​នានា សុទ្ធ​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​សម្រស់​ព្រៃ​ព្រឹក្សា​ពណ៌​ខៀវ​ស្រងាត់ អម​ជាមួយ សម្រែក​ស្រែក​ច្រៀង​ដ៏​កង​រំពង របស់​បក្សា​បក្សី​តូច​ធំ ដែល​កំពុង​​ប្រលែង​គ្នា​លេង​យ៉ាង​សប្បាយ​រីករាយ​ពី​មែក​ឈើ​មួយ​ទៅ​មែក​ឈើ​មួយ ។

វា​ជា​អនុស្សាវរីយ៍​ដ៏​សប្បាយ​រីករាយ​មួយ ក្នុង​ដែន​ធម្មជាតិ​ដ៏​ប្រណីត ដែល​អាច​ឱ្យ​ខ្ញុំ​បាន​សម្រាក​​លម្ហែ​កាយ ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ ស្តាប់​សូរ​ទឹក​ធ្លាក់ និង​សម្លេង​ ស្រែក​យំ​នៃ​បក្សា​បក្សី ក្នុង​បរិយាកាស​ដ៏​ត្រជាក់​ត្រជុំ​ដែល​មិន​អាច​បំភ្លេច​បាន ។

ខាងក្រោម​នេះ ​ជា​កំណាព្យ​ទី២ របស់ខ្ញុំ សម្រាប់​មណ្ឌល​ធម្មជាតិ រតនគិរី :

រតនគិរី

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ផ្សែងប្លាក

%d bloggers like this: